ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិព្រះវិហារ រកឃើញ ​ទីតាំងស្ថានីយបុរាណវិទ្យាចំនួន ២កន្លែង

    BY soknita February 3, 2025
    អាជ្ញាធរជាតិព្រះវិហារ រកឃើញ ​ទីតាំងស្ថានីយបុរាណវិទ្យាចំនួន ២កន្លែង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។

    ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច ឯកឧត្ដម អគ្គនាយក បានផ្ដល់អនុសាសន៍អោយមន្រ្ដីបច្ចេកទេសបន្ដស្រាវជ្រាវរកស្ថានីយ៍បុរាណវិទ្យាបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារ និងយកចិត្ដទុកដាក់លើការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay