ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនក្មេងទំនើង៤នាក់ ដែលដេញវា-យគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើត ក្រុងបាត់ដំបង

    BY soknita February 4, 2025
    ស្នងការនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនក្មេងទំនើង៤នាក់ ដែលដេញវា-យគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើត ក្រុងបាត់ដំបង

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានឃើញ ព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

    ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ឱ្យចាត់វិធានការជាបន្ទាន់លើករណីនេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងនាំខ្លួនក្មេងទំនើបចំនួន ០៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

    ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏បានរំលឹក និងដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជន ដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន ដល់ទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង ឬអនុគ្រោះបន្តទៀតនោះទេ បើនៅតែបន្តសកម្មភាពបែបនេះ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay