ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ នៅចំណុចក្លិបមួយក្នុងខណ្ឌដង្កោ មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ

    BY soknita February 5, 2025
    ករណីអគ្គិភ័យ នៅចំណុចក្លិបមួយក្នុងខណ្ឌដង្កោ មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីអគ្គិភ័យ នៅចំណុចក្លិបមួយក្នុងខណ្ឌដង្កោ សមត្ថកិច្ចប្រមូលព័ត៌មានចុងក្រោយស្លាប់ចំនួន ០២នាក់ រងរបួសធ្ងន់ ចំនួន ០៥នាក់។ ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចខាងលើ រហូតដល់ ១៣:៣០នាទីរសៀល ពីសំណាក់កងម្លាំងសមត្ថកិច្ចគឺមានជនរងគ្រោះស្លាប់ ចំនួន០២នាក់ (ប្រុស) រងរបួសធ្ងន់ ចំនួន ០៥នាក់(ប្រុស)។

    សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុចក្លិបមីតណាយព្រីមៀរ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំងសម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ០៥ម៉ែត្រ ចំនួន ០១បន្ទប់។

    នៅវេលាម៉ោង១៣:៣០នាទីរសៀល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay