ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ខាងមុខនេះ

    BY soknita February 6, 2025
    រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ខាងមុខនេះ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹថា ខាងរដ្ឋបាលនឹងរៀបចំកែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

    ដោយរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកែលម្អ សួនតេជោសន្តិភាព ប៉ែកខាងលិច នៅទល់មុខសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត និងស្តាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឱ្យមានសោភ័ណភាព ផាសុកភាព និងមានរបៀបរៀបរយ សក្តិសមជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយក្នុងក្រុងសៀមរាប ព្រមទាំងសម្រាប់ជាកន្លែងរៀបចំកម្មវិធីសាធារណៈផ្សេងៗ។

    ជាពិសេសនោះគឺទីតាំង ដែលប្រើប្រាស់ដើម្បីរៀបចំកម្មវិធីមួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងគោលបំណងលើកស្ទួយ វិស័យទេចរណ៍ វប្បធម៌ ប្រពៃណីជាតិ ក៏ដូចជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តក្នុងខេត្តសៀមរាបបានសប្បាយ និងច្រើនកុះករ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay