ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីរបាំបុរាណខ្មែរម្នាក់ មានជំងឺខូចក្រលៀន ត្រូវការចំណាយថវិកាច្រើនដើម្បីព្យាបាល ពេលនេះក្រុមគ្រួសារខ្វះលទ្ធភាពត្រៀមដាក់ផ្ទះលក់ជាបន្ទាន់

    BY soknita February 6, 2025
    នារីរបាំបុរាណខ្មែរម្នាក់ មានជំងឺខូចក្រលៀន  ត្រូវការចំណាយថវិកាច្រើនដើម្បីព្យាបាល ពេលនេះក្រុមគ្រួសារខ្វះលទ្ធភាពត្រៀមដាក់ផ្ទះលក់ជាបន្ទាន់

    (រាជធានីភ្នំពេញ)៖ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Chamrouen Chhan បានចែកចាយនូវរូបភាព នារីរបាំម្នាក់ឈ្មោះថា «សាលី ស្រីមាស» មានអាយុ ២៥ឆ្នាំ កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរាល់ថ្ងៃ ដោយសារមានជំងឺខូចក្រលៀន ត្រូវការចំណាយថវិកាជាច្រើនសម្រាប់ព្យាបាលក្នុងការបញ្ជូលឈាម នឹងលាងឈាមជារៀងរាល់អាទិត្យដើម្បីបន្តជីវិតតទៅទៀត។

    ចំពោះសម្រាប់គណនីហ្វេសប៊ុកមួយឈ្មោះ (Chamrouen Chhan) ក៏បានបន្ថែមថា «ខ្ញុំបាទជំនួសមុខដល់អ្នកជំងឺសូមពឹងផ្អែកលើទឹកចិត្តបងប្អូនសប្បុរសធម៍ សង្ឃឹមថាបងៗនឹងអាចផ្ដល់ជំនួយតាមទឹកចិត្ត និងសទ្ធាជ្រះថ្លា ដើម្បីទទួលបានថវិកាខ្លះសម្រាប់លាងឈាម ឱ្យបានបន្តទៀតតាមដែលអាចធ្វើទៅបាន។» គួរបញ្ជាក់ដែរថា ខណៈនេះក្រុមគ្រួសាររបស់ សាលី ស្រីមាស បានរៀបចំដាក់ផ្ទះលក់ជាបន្ទាន់ ដើម្បីព្យាបាលជំងឺជូនរូបនាងផងដែរ៕

    ប្រភព៖ Chamrouen Chhan

    Share This Post:
    MPO4D jitutoto mpo4d Mpoplay