ព័ត៌មានជាតិ
មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ ផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ចំពោះសមាជិក បសស
BY soknita
February 7, 2025
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានឱ្យដឹងថា ខាងមន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដាក់ដំណើរការក្នុងការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្រោយពេលសត្វខាំ ជូនសមាជិក បសស ហើយ។
ចំពោះអ្នកដែលមានសុពលភាពជាសមាជិក បសស អាចមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតបាននៅ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ៕

