ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ​រដ្ឋ​បាល​រាជធានីភ្នំពេញ​ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ​ ហ៊ុន សែន​ ហៅ(ផ្លូវ៦០ម៉ែត្រ)

    BY soknita February 7, 2025
    ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ​រដ្ឋ​បាល​រាជធានីភ្នំពេញ​ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ​ ហ៊ុន សែន​ ហៅ(ផ្លូវ៦០ម៉ែត្រ)

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ​ ឆ្នាំ ​២០២៥ នេះ​ បានដឹកនាំមន្ត្រីជំនាញ​រដ្ឋ​បាល​រាជធានីភ្នំពេញ​ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ​ ហ៊ុន សែន​ ហៅ (ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះដែលខណៈនោះឯកឧត្ដមបានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។

    លោក​ សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ មន្ទីរបានចាប់ផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោ​ ហ៊ុន សែន​(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី០៦​ ខែកុម្ភៈម្សិលមិញនេះ។

    លោក​ សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជាពីរប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី គល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។

    ក្រៅពីការរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែមនៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។ លោក​ សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារ ផ្លូវសម្តេចតេជោ​ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទាមទាពេលវេលាវែងដើម្បីអនុវត្ត។ លោកប្រធានមន្ទីរក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿនដែលបានកំណត់ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay