ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកសិស្សធ្វើដំណើរទស្សនៈកិច្ចទៅខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍ មានអ្នករ-បួសធ្ងន់ចំនួន ៣នាក់ និងស្រាលចំនួនស្រាល ១១នាក់

    BY soknita February 7, 2025
    រថយន្តដឹកសិស្សធ្វើដំណើរទស្សនៈកិច្ចទៅខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍ មានអ្នករ-បួសធ្ងន់ចំនួន ៣នាក់ និងស្រាលចំនួនស្រាល ១១នាក់

    (ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុច ភ្នំអូរតេ (ហៅផ្លូវអន្ទង់អាំង) ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

    ក្នុងហេតុការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឱ្យមានអ្នករបួសធ្ងន់ចំនួន ៣នាក់ ក្នុងនោះ (ស្រី២នាក់ ប្រុស១នាក់) ហើយរបួសស្រាល ១១នាក់ ក្នុងនោះស្រី ៤នាក់ ប្រុស ៧នាក់ ក្នុងចំពោះអ្នកធ្វើដំណើរសរុបចំនួន ៤៦នាក់ តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងហេតុការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នេះមាន លោកគ្រូ អ្នកគ្រូ និសិត្ស តៃកុងឡាន និងព្រូឡាន នៃសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ហើយកើតឡើងក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចនៅខេត្តមណ្ឌលគិរី។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន ០៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ។ ឯអ្នករបួសស្រាល និងអ្នកគ្មានរបួស លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរៀបចំរថយន្ដក្រុងរបស់សាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋានខេត្ត ដឹកជូនបន្តទៅរាជធានីភ្នំពេញវិញ៕

    ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី 

    ប្រភព៖ CNC TV

    Share This Post:
    MPO4D jitutoto mpo4d Mpoplay