ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីចាប់ត្រី នៅឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំនៅថ្ងៃអាទិត្យ

    BY soknita February 8, 2025
    ពិធីចាប់ត្រី នៅឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំនៅថ្ងៃអាទិត្យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុកប្រាសាទបាគង ដែលជា​ទំនៀមទម្លាប់មួយតាំងពីបុរាណមក នឹង​រៀប​ចំ​ឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦កន្លះព្រឹក ស្ថិតក្នុងបឹងបឹងបង្កោង​នៃភូមិបង្កោង ឃុំអំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។នេះបើតាមការបញ្ជាក់​របស់​លោកអភិបាលស្រុកប្រាសាទបាគង។

    សូមជម្រាបថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយ​ត្រូវបានអ្នកស្រុកអង្គរ​បន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផល​ស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើង​មាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

    ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួប​ប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារ​មិនអនុញ្ញាតឱ្យនរណា​ម្នាក់ចូល​មកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការ​សម្រេចគ្នាពី​គណៈ​កម្មការ​រៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាច​ទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទ​បុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់​ធ្វើម្ហូប​ជាលក្ខណៈ​គ្រួសារ​រៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃ​ធ្វើកិច្ចពិធី​ឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិន​ដែលខកខាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay