ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះឃ្លាំងផ្ញើម៉ូតូនិងរថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង

    BY soknita February 10, 2025
    អគ្គិភ័យឆាបឆេះឃ្លាំងផ្ញើម៉ូតូនិងរថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ២៣:៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានកើតឡើងស្ថិត នៅចំណុចឃ្លាំងមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សេក ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងគ្មានអ្នកស្លាប់ ឬរបួសឡើយ។

    ចំពោះសម្ភារៈដែលខូចខាតមានដូចជា៖

    – ប្រភេទសំណង់: រោងផ្ញើរថយន្តទំហំ ៤x១៦ ម៉ែត្រ ។

    ១- រថយន្តចំនួន០១គ្រឿង ម៉ាក Toyota Tacoma ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0487។

    ២- ម៉ូតូកង់បី (Pass App) ចំនួន ០១គ្រឿង ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-8344។

    ៣- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៍ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8185។

    ៤- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ កំពត 1L-1154។

    ៥- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ ភ្នំពេញ 1KX-9327

    ៦- ម៉ូតូ០១គ្រឿង ម៉ាក SUZUKI LET ពាក់ស្លាកលេខ កំពង់ធំ 1T-2117

    ៧- ម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE ពណ៍ខ្មៅ គ្មានស្លាកលេខ

    ៨- ឆេះខូចខាតសម្ភារៈបារ៉ែតអស់មួយចំនួន។

    ដោយមានកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay