ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តតាកែវ និងតំណាងក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងសួនច្បារមាត់បឹងតាកែវដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥

    BY soknita February 11, 2025
    អាជ្ញាធរខេត្តតាកែវ និងតំណាងក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងសួនច្បារមាត់បឹងតាកែវដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលរងខេត្តតាកែវ លោក ញ៉ែម ស្រស់ តំណាងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធរដ្ឋបាលខេត្តនិងតំណាងក្រសួងទេសចរណ៍នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានអញ្ជើញចុះពិនិត្យមើលទីតាំងសួនច្បារមាត់បឹងតាកែវដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលគ្រោងរៀបចំ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនៅក្នុងខេត្តតាកែវ ។

    នៅក្នុងការចុះពិនិត្យដល់ទីតាំងផ្ទាល់តំណាងក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តតាកែវ ក៏បានពិនឹត្យមើលសួនច្បារមាត់បឹងតាកែវ និងបណ្ដោយផ្លូវសំខាន់ៗនានាក្នុងក្រុងដូនកែវ និងពិភាក្សាអំពីកិច្ចការការងារចំពោះមុខមួយចំនួន ក្នុងនោះបានរៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយផ្លូវសំខាន់ៗក្នុងក្រុងដូនកែវ ដោយបំពាក់បន្ថែមអំពូលភ្លើងចម្រុះពណ៌នៅតាមដងផ្លូវសំខាន់ៗ ក៏ដូចជា កែសម្រួលទីតាំងមួយចំនួន តម្រូវតាមភាពចំបាច់ ដែលញាំងអោយដំណើរការនៃការរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ឱ្យទទួលបានជោគជ័យ និងមានភាពស្រស់បំព្រង ក្រោមម្លប់សុខសន្តិភាព ។

    រដ្ឋបាលខេត្តតាកែវនិងតំណាងក្រសួងទេសចរណ៍មានក្ដីរំពឹងថា ការរៀបចំបុណ្យទន្លេនៅពេលខាងមុខនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅខេត្តតាកែវ ឱ្យបានច្រើនឡើងថែមទៀតជាក់ពុំខាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay