ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចេញលិខិតបំភ្លឺករណីប្រជាពលរដ្ឋសុំធ្វើអត្ថសញ្ញាណបណ្ណប្រើសេវារយៈពេលខ្លីអស់ថ្លៃខ្ពស់

    BY soknita February 13, 2025
    អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចេញលិខិតបំភ្លឺករណីប្រជាពលរដ្ឋសុំធ្វើអត្ថសញ្ញាណបណ្ណប្រើសេវារយៈពេលខ្លីអស់ថ្លៃខ្ពស់

    (ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចេញលិខិតបំភ្លឺលើករណីប្រជាពលរដ្ឋសុំធ្វើអត្ថសញ្ញាណបណ្ណប្រើសេវារយៈពេលខ្លីអស់ថ្លៃខ្ពស់។

    នៅក្នុងលិខិតបំភ្លឺរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា នៅស្រុកខ្ញុំគ្រាន់តែធ្វើអត្តសញ្ញាណបណ្ណសម្រាប់ប្រជាជនខ្លួន សោះមន្ត្រីទាប្រាក់៣០ម៉ឺនរៀល ធ្វើមួយខែបាន អនិច្ចាស្រុកខ្ញុំមន្ត្រីគិតតែពីគៀបរាស្ត្រ! ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    តាមការបំភ្លឺរបស់ផែនការងារអត្តសញ្ញាណកម្មបញ្ជាក់ថា៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មាន ប្រជាពលរដ្ឋម្នាក់ឈ្មោះ យាន សេងយូ ភេទស្រី កើតនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៧២ នៅឃុំសាន់គ បានមកធ្វើ អត្តសញ្ញាណប័ណ្ណពេលធ្វើរួចគាត់ក៏បានសួរមន្ត្រីជំនាញថា ខ្ញុំសុំធ្វើអត្តសញ្ញាណប័ណ្ណ ពីរទៅបីរថ្ងៃបានឬទេព្រោះ ខ្ញុំត្រូវការប្រញាប់បំពេញបែបបទទៅលេងប្រទេសកូរ៉េ មន្ត្រីជំនាញបានជម្រាបគាត់ថា ការធ្វើ ពីរ ទៅបីរថ្ងៃមិន បានទេ តាមនីតិវិធី គឺ៣០ថ្ងៃ ឬក៏លើសខ្វះតិចតួច មន្ត្រីជំនាញបានពន្យល់បន្ថែមថាបើចង់ឆាប់ មានតែទៅ ទាក់ទងធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត ឬធ្វើនៅអគ្គអត្តសញ្ញាណកម្ម នឹងនៅអ៊ីអន។ លឺដូច្នេះគាត់ក៏បានសួរថា ចុះបើធ្វើនៅទីនេះបានឬទេ មន្ត្រីជំនាញបានជម្រាបទៀតថា បើធ្វើនៅទីនេះក៏មិនកើតដែរព្រោះទិន្នន័យអត្ថ សញ្ញាណប័ណ្ណមានតែមួយសន្លឹកមិនអាចបញ្ជូនទៅកើតទេ បើបញ្ជូនទៅមួយសន្លឹកកើត តែត្រូវប្រើសាំងខ្លួនឯង អស់ច្រើនហើយគាត់ក៏បានព្រមព្រៀង ទៅធ្វើនៅអ៊ីអន ចំណែកជំនាញបានជម្រាបគាត់ទៀតថា បើមីងទៅធ្វើនៅ អ៊ីអនជំនាញនឹងដកទិន្នន័យចេញវិញព្រោះខ្លាចស្ទួនក្រឃៅដៃ គាត់ក៏ត្រឡប់ទៅវិញ ។ លុះដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ មានគណនីឈ្មោះ HOK CHAMROEUN បានបង្ហោះដូចខ្លឹមសារខាងលើ ។

    ក្រោយពីទទួលបានខ្លឹមសារនៃការបង្ហោះខាងលើយើងបានទៅជួបជាមួយស្ត្រីឈ្មោះយាន សេងយូ ហើយ សួរគាត់ថាហេតុអ្វីបានជាឲ្យកូនបង្ហោះសារវាយប្រហារមកលើនគរបាល គាត់បានឆ្លើយតបវិញថា ពេលត្រឡប់ពី អធិការដ្ឋាននគរបាលស្រុក ទៅដល់ផ្ទះគាត់ក៏បានខលទៅប្រាប់កូនរបស់គាត់ ដែលធ្វើការនៅប្រទេសកូរ៉េថា គេ ធ្វើអត្តសញ្ញាណប័ណ្ណមិនបានទេ ក្នុងរយៈពេល ពីរទៅបីថ្ងៃ បើធ្វើកើតក៏អស់ថ្លៃសាំងច្រើនប្រហែលលុយ ៣០ម៉ឺន រៀល ពេលកូនស្តាប់ម្តាយរៀបរាប់ហើយក៏បង្ហោះសារក្នុង Facebook តែម្តង ។

    ដំណោះស្រាយ យើងបានទៅជួបស្ត្រីខាងលើដល់ផ្ទះ និងបានទាក់ទងទៅកូនដែលធ្វើការនៅប្រទេសកូរ៉េ ព្រមទាំងពន្យល់អំពីនីតិវិធីនៃការធ្វើអត្តសញ្ញាណប័ណ្ណដែលកូនគាត់បានកាន់ច្រឡំតាមពាក្យសម្តីរបស់ម្តាយ កូន ក៏ស្តាប់បាននិងយល់តាមការបំភ្លឺរបស់នគរបាលហើយក៏បានព្រមលុបការបង្ហោះសារខាងលើ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay