ពន្ធនាគារខេត្តសៀមរាប ចេញលិខិតបំភ្លឺ ក្រោយមានការបង្ហោះលើបណ្ដាយសង្គមថាជនជាប់ឃុំអាចប្រើប្រាស់ទូរស័ព្ទបាន
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពន្ធនាគារខេត្តសៀមរាប ចេញសេចក្ដីបំភ្លឺជូនថា ជនជាប់ឃុំមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទចល័តជាលក្ខណៈឯកជនបាន ជាមួយគ្នានេះដែរ ជនត្រូវចោទ បានបញ្ជាក់ថា តេឡាក្រាមដែលប្រើប្រាស់នោះ ធ្លាប់មានក្រុមការងារជាអ្នកគ្រប់គ្រង។

នៅក្នុងលិខិតបំភ្លឺរបស់ ពន្ធនាគារខេត្តសៀមរាប បានឱ្យដឹងថា មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា “ នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់បំបាត់ភស្តុកាំងមែន” គណនីហ្វេសប៊ុកមួយទៀតបង្ហោះថា «ទទួលឆបោកធម្មតា ! មុខគេមេគុក សៀមរាប ឆ្លើយមក?» និង សារព័ត៌មានមួយបានចុះផ្សាយថា អ្នក.ចាញ់.បោ/ក.អតីតឧញ៉ាឡេង ចាន់ណា ១.ម្លា.យថា ៖ នៅតែក្នុង.គុ/ក.ទេ តែអាចលេង ទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់.បំ.បា.ត់.កស្តុតាងមែន។
ដែលករណីនេះជាប់ពាក់ព័ន្ធជាមួយជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ ចូលពន្ធនាគារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើស ឆបោកដោយចេតនាមាន ស្ថានទម្ងន់ទោស(ជាក្រុមមានការចាត់តាំង) និងបទ សម្អាតប្រាក់។

ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់ Account Facebook ទាំងបីខាងលើ ពន្ធនាគារ ខេត្តសៀមរាប សូមធ្វើការបំភ្លឺជម្រាបជូនបងប្អូនសាធារណជន មេត្តាជ្រាបថា៖ តាមរយៈខ្លឹមសារ ដែល Account Facebook ទាំងបីបានបង្ហោះ និងចែកចាយនេះ គឺបានបង្ហាញថាសារឆ្លើយឆ្លងចុង ក្រោយដែលមាននៅក្នុងខ្លឹមសារនេះគឺនៅថ្ងៃទី៩ ខែកុម្ភៈ (មិនបញ្ជាក់ឆ្នាំណា)។ ដោយឡែកពន្ធនាគារ បានទទួលឃុំខ្លួនឈ្មោះ ឡេង ចាន់ណា យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនលេខ ២៣២ ឃខដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាប។
ក្នុងចំណុចនេះបានបង្ហាញឱ្យច្បាស់ថាសារទំនាក់ទំនងនេះគឺកើតឡើងមុនជនជាប់ឃុំរូប នេះចូលពន្ធនាគារមកម្លេះ ដោយឡែកពាក់ព័ន្ធទៅនឹងខ្លឹមសារដែលលើកឡើងថាសាមីខ្លួនបានធ្វើការ លុបខ្លឹមសារ Telegram នេះ ពន្ធនាគារខេត្តសៀមរាប ក៏សូមបញ្ជាក់ថាយោងតាមច្បាប់ស្តីពីពន្ធនាគារ ជនជាប់ឃុំមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទចល័តលក្ខណៈឯកជនបានឡើយ ហើយជាលទ្ធផល ក្រោយការឆែកឆេរបន្ទប់ឃុំខ្លួន ពន្ធនាគារខេត្តសៀមរាបពុំបានរកឃើញទូរស័ព្ទដែលជននេះលួច លាក់ក្នុងការប្រើប្រាស់នោះទេ ជនត្រូវចោទរូបនេះក៏បានបញ្ជាក់ថា Telegram ដែលខ្លួនប្រើប្រាស់ មុនចូលពន្ធនាគារកន្លងមកក៏មានក្រុមការងាររបស់ខ្លួនជាអ្នកគ្រប់គ្រងប្រើប្រាស់ផងដែរ។
ហេតុនេះចំពោះការលើកឡើងការចោទប្រកាន់ថាសារទំនាក់ទំនង Telegram នេះត្រូវបាន ជនត្រូវចោទជាអ្នកលុបនោះគឺជារឿងមិនត្រឹមត្រូវឡើយ៕


ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប