ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈា-ម នឹងរៀបចំយុទ្ធនាការ «ផ្ដល់ឈា-ម ផ្ដល់ក្ដីស្រឡាញ់» ក្នុងគោលជួយសង្គ្រោះជីវិតអ្នកជំងឺ

    BY soknita February 13, 2025
    ស្អែកនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈា-ម នឹងរៀបចំយុទ្ធនាការ «ផ្ដល់ឈា-ម ផ្ដល់ក្ដីស្រឡាញ់» ក្នុងគោលជួយសង្គ្រោះជីវិតអ្នកជំងឺ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងរៀបចំយុទ្ធនាការ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

    តាមការបញ្ជាក់បន្ថែមរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឱ្យដឹងថា ថ្ងៃនៃសេចក្ដីស្រឡាញ់គឺជាពេលវេលាដើម្បីបង្ហាញពីសេចក្តីស្រឡាញ់មិនថាចំពោះដៃគូរ មិត្តភក្តិ ឫក្រុមគ្រួសាររបស់អ្នកនោះទេ។ ប៉ុន្តែនៅសេចក្ដីស្រឡាញ់មួយទៀតដែលអ្នកអាចផ្ដល់ជូនបាននោះគឺ អំណោយដែលអាចសង្រ្គោះជីវិតអ្នកដទៃ។

    មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្រោងរៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ“ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងចូលរួមជួយកិច្ចការសង្គម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ ចំពោះកម្មវិធីមួយនេះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។ ដោយទីតាំងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម(ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត) សម្រាប់ព័ត៌មានបន្ថែម ០៩២ ៩៩៨ ០០០ /០៩៣ ៩៩៨ ២៩៨៕

    ប្រភព៖ Cambodia Blood Service

    Share This Post:
    MPO4D jitutoto mpo4d Mpoplay