ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការកំណត់អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន

    BY soknita February 14, 2025
    ផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការកំណត់អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់ អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន ក៏ដូចយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវផ្ទាល់។

    រូបតំណាង

    តួអង្គទាំង៣នោះទី១.ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានាឱ្យមាន ភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ព្រមទាំងពិនិត្យ និងអនុម័តលើរាល់ការធ្វើវិសោធនកម្ម និងតាមដាន និងវាយតម្លៃអំពី សមិទ្ធផលដែលសម្រេចបាន ទី២.មេឃុំ ចៅសង្កាត់ ដែលត្រូវដឹកនាំការប្រមូលទិន្នន័យភូមិ ឃុំ-សង្កាត់ ដឹកនាំការងារកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ជូនទៅក្រុមប្រឹក្សា ឃុំ-សង្កាត់ដើម្បីពិនិត្យ និងអនុម័ត ទី៣.គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ (គ.ផ.ថ) ដែលជួយមេឃុំ ចៅសង្កាត់ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយអនុវត្តតាមបែបបទ នីតិវិធី ដូចមានកំណត់ក្នុងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់។

    ដើម្បីធានាឱ្យផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ មានគុណភាពចាំបាច់ត្រូវមានការចូលរួមគាំទ្រពីយន្តការសំខាន់ៗមួយចំនួនទៀត រួមមាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) មន្ទីរផែនការរាជធានីខេត្ត ទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ (ក្រុង ស្រុក) ឬការិយាល័យផែនការ និង ហិរញ្ញវត្ថុ (ខណ្ឌ) មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធថ្នាក់រាជធានី ខេត្ត និងអង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋ។

    រូបតំណាង

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថាការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវផ្អែកលើគោលការណ៍សំខាន់ៗ មួយចំនួនរួមមាន ការចែករំលែកព័ត៌មាន តម្លាភាព សង្គតិភាព និងសុខដុមនីយកម្ម ការចូលរួមពិគ្រោះយោបល់ជាទូទៅ ការឆ្លើយតបនឹងតម្រូវការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថានការធានាសមធម៌។

    យោងតាមប្រកាសអន្តរក្រសួងលេខ២៤៤៣ ប្រក ចុះថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០០៧ ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ត្រូវ មានសុពលភាពរយៈពេល ៥ឆ្នាំ ហើយត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធី វិនិយោគ និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ-សង្កាត់។ ការកសាងផែនការដែលមានការចូលរួមផ្ដល់មតិយោបល់ ឬដោយទទួលបានធាតុចូលពីប្រជាពលរដ្ឋតាមរយៈការពិគ្រោះ ឬវេទិកាសាធារណៈ គឺជាប្រកាសសំខាន់បំផុត ដើម្បីរួមចំណែកធានាបានថាផែនការនោះ មានភាពឆ្លើយតបនិងបន្ស៊ីគ្នាជាមួយជីវភាព និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

    រូបតំណាង

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay