ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើកិច្ចសន្យា ចំណែកម៉ូតូដកហូតរក្សាទុករយៈពេល៣ខែ

    BY soknita February 14, 2025
    បង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើកិច្ចសន្យា ចំណែកម៉ូតូដកហូតរក្សាទុករយៈពេល៣ខែ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីបង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ នៅចំណុចផ្លូវបេតុង​ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល។ នៅថ្ងៃទី ១៣​ ខែកុម្ភៈ​ ឆ្នាំ ២០២៥​ លោកវរសេនីយ៍ឯក ហុង​ ពិសិដ្ឋ​អធិការនគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីខាងលើ។

    ១-ឈ្មោះ​ ហោ លីហួ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល (អ្នកបើកបរ ម៉ូតូNEX)។

    ២-ឈ្មោះ សារុំ លីហេង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិចំការដូច ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកបើកបរ ដាឌ្រីម)។

    ៣-ឈ្មោះ ដន សុវន្ថា ភេទប្រុស មុខរបរសិស្ស​ ស្នាក់នៅ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកជិះក្រោយ)។

    ៤ឈ្មោះ សោភ័ណ លីមីង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល (អ្នកបើកបរ)។

    ដោយវត្ថុតាងដកហូត៖ម៉ូតូចំនួន​ ០៣គ្រឿង (ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LC-8704, ម៉ាកNEX ស៊េរីឆ្នាំ ២០១៩ ពណ៌ស លាយផ្កាឈូក បិទតែមពណ៌ស ពាក់ផ្លាកលេខ​ បាត់ដំបង 1AF-3542, ម៉ូតូម៉ាកBEAT​ ស៊េរីឆ្នាំ២០២៤ ពណ៌ស លាយខៀវ ពាក់ផ្លាក ភ្នំពេញ 1-KX 628)។
    បន្ទាប់ពីសួរនាំ សមត្ថកិច្ចជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ដោយមានការធានាពីអាណាព្យាបាល យកទៅអប់រំបន្តនៅផ្ទះ ចំណែកម៉ូតូសមត្ថកិច្ចបានដកហូតរក្សាទុករយៈពេល០៣ខែ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay