ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើការកែលម្អ រុះរើ ព្រមទាំងជួសជុលភ្លើងហ្វានៅតាមស្ថានីយមួយចំនួន

    BY soknita February 14, 2025
    សូមប្រុងប្រយ័ត្ន! ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើការកែលម្អ រុះរើ ព្រមទាំងជួសជុលភ្លើងហ្វានៅតាមស្ថានីយមួយចំនួន

    យោងតាមសេចក្ដីជូនដំណឹងរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវល្បឿនលឿន នឹងធ្វើការកែលម្អ រុះរើ និងជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីធានានូវភាពរលូននៃគ្រឿងបរិក្ខារបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏ដូចជាពង្រឹងសុវត្ថិភាពលើការធ្វើដំណើរនាពេលយប់ដល់អតិថិជន។

    ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើការកែលម្អ រុះរើ ព្រមទាំងជួសជុលភ្លើងហ្វានៅតាមស្ថានីយមួយចំនួនដូចជា៖ ស្ថានីយទូទាត់ប្រាក់ភ្នំពេញ ស្ថានីយទូទាត់ប្រាក់កំពង់ស្ពឺខាងកើត ស្ថានីយទូទាត់ប្រាក់ស្ទឹងហាវ និងស្ថានីយទូទាត់ប្រាក់ក្រុងព្រះសីហនុ ដោយការកែលម្អនេះនឹងធ្វើឡើងនៅក្នុងបរិវេណទីធ្លាច្រកចេញចូលនៃស្ថានីយទូទាត់ប្រាក់ដូចដែលបានជម្រាបជូនខាងលើ។

    ក្នុងរយៈពេលនៃការកែលម្អនេះ សូមអតិថិជនដែលធ្វើដំណើរឆ្លងកាត់ទីតាំងដែលបានជម្រាបជូនខាងលើ មេត្តាបន្ថយល្បឿនបើកបរមកត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងបើកបរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។

    សូមបញ្ជាក់ផងដែរថា ការកែលម្អនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥។ អាស្រ័យហេតុដូចបានគោរពជូនដំណឹងខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការកែលម្អនេះ អនុវត្ត ទៅបានដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរ៕

    ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay