ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីជនជាតិចិនបាញ់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន

    BY soknita February 14, 2025
    ករណីជនជាតិចិនបាញ់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន

    យោងតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកមួយ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីបាញ់ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានម៉ោង ក្រោយកើតហេតុនៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

    សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

    ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវ​ត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។ ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជង់អ្នកនៅក្នុងឡាន។

    ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ៕

    ប្រភព៖ Fresh News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay