ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នៅឧទ្យានជាតិ គីរីរម្យ

    BY Nisaiy KN February 16, 2025
    ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នៅឧទ្យានជាតិ គីរីរម្យ

    នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល២ថ្ងៃ២យប់)។

    សូមជម្រាបជូនថា ព្រឹត្តិការណ៍ដ៏កម្រនេះ នាំមកនូវកម្មវិធីជាច្រើនដូចជា ឆៃយ៊ាំស្វាគមន៍ របាំសែនដី គុនល្បុក្កតោ ការប្រគំតន្ត្រីសម័យ ក្ងោកប៉ៃលិន របាំក្រមា របាំជូនពរ ល្ខោនខោលឈុតកំហឹងនាអាតុរី របាំគោះត្រលោក របាំត្លយសួយ ក្ងោកពោធិ៍សាត់ ល្ខោនព្រះរាជទ្រព្យរឿងទិព្វសូដាចន្ទ គុណខ្មែរ រួមជាមួយព្រឹត្តិការណ៍កីឡា និងប្រពៃណីជាច្រើនទៀត សូមអញ្ជើញអ៊ុំ ពូ មីង បងប្អូន កុំភ្លេចចូលរួមទាំងអស់គ្នាឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់នូវតន្ត្រីសហគមន៍ បរិស្ថាន និងកីឡារបស់យើងទាំងអស់គ្នា៕









    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: