ក្រុមហ៊ុន Samsung Electronics និង Universal Pictures Home Entertainment ប្រកាសអំពីកិច្ចសហការលើមាតិកា HDR10+
- BY
- autoadmin
- May 4, 2019
ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុនអាមេរិក Universal Pictures Home Entertainment (UPHE) បានប្រកាសពីផែនការ ដើម្បីនាំយក HDR10+ ជាបច្ចេកវិទ្យាវីដេអូស្តង់ដារទំនើប ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ទៅកាន់ទីផ្សារសាកល។ HDR10+ (High Dynamic Range 10+) គឺជាស្តង់ដារវីដេអូជំនាន់ថ្មី ដែលមានប្រភពពីក្រុមហ៊ុន Samsung Electronics ។
HDR10+ ផ្លាស់ប្តូរបទពិសោធទូរទស្សន៍របស់អ្នកជាមួយ ពន្លឺ និង contrast យ៉ាងមិនគួរឱ្យជឿសម្រាប់ឈុតនីមួយៗ ហើយវានឹងផ្តល់ជូននូវពន្លឺភ្លឺ និងរូបភាពដិតល្អបំផុត (deepest darks) ។ HDR10 + ផ្តល់នូវបទពិសោធគុណភាពរូបភាព HDR ដ៏អស្ចារ្យសម្រាប់អ្នកមើល និងផ្តល់នូវបទពិសោធន៍នៃទស្សនីយភាពដ៏ល្អបំផុត។
លោក Michael Bonner អនុប្រធានប្រតិបត្តិនៃ UPHE បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Samsung Electronics លើគម្រោង HDR10+ ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខដ៏គួរឱ្យទាក់ទាញនេះដល់អតិថិជនកម្សាន្ត ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយនឹងបទពិសោធន៍នៃការមើលភាពយន្ដដែលមិនធ្លាប់មានពីមុនមក»។
គួររំឭកផងដែរថា ក្រុមហ៊ុន Samsung Electronics បានសហការជាមួយក្រុមហ៊ុននានាដូចជា៖ ស្ទូឌីយោភាពយន្ត និងប្រតិបត្តិករ OTT ចាប់តាំងពីមានការបង្កើត HDR10+ LLC កាលពីខែសីហាឆ្នាំ ២០១៧ ដែលនាំមកនូវបច្ចេកវិទ្យា HDR ជំនាន់ថ្មី និងពង្រីកប្រព័ន្ធអេកូរបស់ក្រុមហ៊ុន។ ក្រៅពីប្រទេសកូរ៉េ ជប៉ុន និងអាមេរិក ក្រុមហ៊ុន Samsung នឹងបន្តពង្រឹងស្លាកសញ្ញា HDR10+ និងភាពជាដៃគូកម្មវិធី ផ្តល់វិញ្ញាបនប័ត្រនៅតាមបណ្តាដែនដីផ្សេងៗនៅជុំវិញពិភពលោក៕

អត្ថបទ៖ លីដា
- Share This Post:






