លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នាំគ្រូពេទ្យមកពីប្រទេសបារាំង ពិនិត្យសុខភាពជូនប្រជាពលរដ្ឋស្រុករមាសហែក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមក្នុងសកម្មភាពពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅឃុំក្រសាំង និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈថា កម្មវិធីនេះ រៀបចំដោយសមាគមគ្រូពេទ្យ សមាគមឱសថការី មកពីប្រទេសបារាំង សហការជាមួយក្រុមគ្រូពេទ្យនៅស្រុករមាសហែក និងគណៈអភិបាលស្រុករមាសហែក។ តាមរយៈសកម្មភាពខាងលើក្រុមគ្រូពេទ្យបានពិនិត្យជំងឺជូនប្រជាពលរដ្ឋបានចំនួន៥៥០នាក់។
នៅរសៀលថ្ងៃដដែលតំណាងសមាគមគ្រូពេទ្យ និងសមាគមឱសថការីមកពីប្រទេសបារាំង ក៏បានចូលរួមចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ២០០នាក់ ក្នុងសាលាបឋមសិក្សាក្រសាំងផងដែរ៕




ប្រភពៈ ក្រសួងព័ត៌មាន