ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធគេហទំព័រ «Cambodia-e-arrival. Online» មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលឡើយ

    BY soknita February 19, 2025
    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធគេហទំព័រ «Cambodia-e-arrival. Online» មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលឡើយ

    (រាជធានីភ្នំពេញ)៖ កាលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធទៅគេហទំព័រ (Cambodia-e-arrival. Online) មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែល ត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។

    នៅក្នុងសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបដិសេធទៅគេហទំព័រ «Cambodia-e-arrival. Online» មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែល ត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រាជាណាចក្រកម្ពុជានោះឡើយ។ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជាព័ត៌មានជូនជនរួមជាតិ និងអន្តរជាតិ ជាពិសេសអ្នកដំណើរ ចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ សូមប្រើប្រាស់តំណភ្ជាប់ទៅកាន់ គេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival » ជាគេហទំព័រផ្លូវការ និងជាកម្មវិធីដែលបានកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា។

    សូមអ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលទៅគេហទំព័រសូមពិនិត្យឱ្យយបានច្បាស់លាស់ ជៀសវាងកុំឲ្យមានការចូលទៅកាន់គេហទំព័រក្លែងក្លាយ។ ដូចនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមបដិសេធរាល់គេហទំព័រ ឬកម្មវិធីផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាមិនបាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ជនណាដែលបានក្លែងបន្លំនូវគេហទំព័រក្លែងក្លាយ ក្នុងរូបភាពបោក ប្រាស់ជាផលប្រយោជន៍ខ្លួន ត្រូវអនុវត្តតាមនីតិវិធី។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏សូមបញ្ជាក់ដែរថា សម្រាប់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជាតាមរយៈ « www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival » ពុំតម្រូវឱ្យមាន បង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃអាករទិដ្ឋាការប៉ុណ្ណោះ។

    ករណីមានការសង្ស័យ ឬភាពមិនប្រក្រតីណាមួយ សូមទំនាក់ទំនងមកលេខទូរសព្ទ HOTLINE គេហទំព័រ Page Facebook និងបណ្តាញទំនាក់ទំនងសង្គមនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយផ្ទាល់។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមប្រកាសបដិសេធ រាល់គេហទំព័រ ឬកម្មវិធីណាដែលមិនស្រប ច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព ជាពិសេសមុខមាត់ប្រទេសកម្ពុជា និងសូមសំណូមពរឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនានា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay