ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសរើសសិស្សរៀនជំនាញសំខាន់ៗចំនួន ៨ សិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

    BY soknita February 19, 2025
    ដំណឹងល្អ! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសរើសសិស្សរៀនជំនាញសំខាន់ៗចំនួន ៨ សិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

    (រាជធានីភ្នំពេញ)៖ តាមរយៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជូនដំណឹង នៅថ្ងៃព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសិស្សរៀនជំនាញសំខាន់ៗចំនួន ៨ សិក្សា ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបញ្ជាក់លម្អិតថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

    ១-ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), សៅរ៍-អាទិត្យ

    ២-ការផលិតនំ

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)

    ៣-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)

    ៤-ការធ្វើម្ហូបខ្មែរ

    . វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)

    ៥-សេវាកម្មសម្អាងកាយ

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក)

    ៦-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេេះប្រើប្រាស់កុំព្យូទ័រខ្លះៗ)

    . វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)

    ៧-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ

    ៨-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន

    . វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ

    ដោយឡែក អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាលនេះមានដូចជា៖

    -ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ

    -ឱកាសការងារសមរម្យ និងចំណូលទៀងទាត់

    -ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង ១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
    ការចុះឈ្មោះចូលរៀន

    -តាមរយៈលីង https://scholarship.tvet.gov.kh/…/64d49368c76cb4475c0d5

    -នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រីឯវគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។

    ចំពោះការទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ) អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៣២៨ ៩៣៣, ០៦៩ ៩៨៧ ៩៧៩, ០៨១ ៤២៩ ៩៦៩, ០១២ ៤០៣ ៦៤៤, ០៩៣ ៨០៨ ០៥៧, ០៧១ ៦៤៣ ៥៣៨៨៕

    ប្រភព៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

    Share This Post: