ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ៖ កម្មករសហគ្រាស ហ្វ័រម៉ាត ដែលនៅមិនទាន់បានបើកប្រាក់ឈ្នួល ឬប្រាក់បំណាច់ផ្សេងៗ អាចមកបើកបានដោយភ្ជាប់ជាមួយ ប័ណ្ណសម្គាល់ខ្លួន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែ

    BY soknita February 20, 2025
    ក្រសួងការងារ៖ កម្មករសហគ្រាស ហ្វ័រម៉ាត ដែលនៅមិនទាន់បានបើកប្រាក់ឈ្នួល ឬប្រាក់បំណាច់ផ្សេងៗ អាចមកបើកបានដោយភ្ជាប់ជាមួយ ប័ណ្ណសម្គាល់ខ្លួន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែ

    (រាជធានីភ្នំពេញ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០២៥ នេះ បានឱ្យដឹងថា បងប្អូនកម្មករនិយោជិតនៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD. អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅក្នុងបរិវេណនៃសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ដោយយឡែកបងប្អូនកម្មករនិយោជិតដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយសូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ ដូចជា÷

    ១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

    ២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

    ចំពោះព័ត៌មានបន្ថែម អាចធ្វើការទាក់ទងទៅកាន់៖

    – លោក សៅ ប៊ុនធឿនៈ ០១២ ៧០៧ ៧៨៦

    -លោក ហួន រតនៈ ០៨៥ ៨៧៨ ៧៣៣

    សូមជម្រាបផងដែរថា ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅបរិវេណសាលាខណ្ឌដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ ឬ ០១៦ ៧៨៦ ៦៥៥៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay