ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ

    BY soknita February 20, 2025
    រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ។

    ក្រសួងមុខងារសាធារណៈ ជូនជាដំណឹងឱ្យបានជ្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំ បើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្ចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ និងបើកដំណាលគ្នាជាមួយប្រាក់បៀវត្សប្រចាំខែមេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay