ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ! ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នឹងមានកម្មវិធីដង្ហែក្បួនតុក្កតាយក្ស (ទីងមោងយក្ស)

    BY soknita February 21, 2025
    ស្អែកនេះ! ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នឹងមានកម្មវិធីដង្ហែក្បួនតុក្កតាយក្ស (ទីងមោងយក្ស)

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយគម្រោងតុក្កតាយក្ស និងវិស័យឯកជន នឹងរៀបចំដង្ហែក្បួនតុក្កតាយក្ស (ទីងមោងយក្ស) ដើម្បីបង្ហាញជូនសាធារណជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនានូវស្នាដៃតុក្កតាយក្សដែលបង្កើតឡើងដោយកុមារ ក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យទេសចរណ៍ វិស័យសិល្បៈ ការយល់ដឹងពីវប្បធម៌ និងអនាម័យបរិស្ថានផងដែរ។

    ក្បួនដង្ហែតុក្កតាយក្ស (ទីងមោងយក្ស)នេះ នឹងត្រូវចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦ (ចំណុចស្តុបកោះកេរ្តិ៍) ឆ្លងកាត់ស្ពានថ្មព្រះរាជដំណាក់ និងបញ្ចប់នៅ ទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់ ដោយមានការចូលរួមពីសិស្សានុសិស្ស និងកុមារប្រមាណ ៤៥០នាក់។ ក្រោយបញ្ចប់ការដង្ហែក្បួននេះ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃ តុក្កតាយក្ស(ទីងមោងយក្ស) នៅទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

    ដូចនេះ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងចៀសវាងការកកស្ទះចរាចរ ក្នុងអំឡុងការរៀបចំកម្មវិធីខាងលើនេះ រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសការចរាចរក្នុងរយៈពេលខ្លី នៅកំណាត់ផ្លូវខាងលើ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពី វេលាម៉ោង ១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានល្អប្រសើរ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay