ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីផ្ទុះអាវុ-ធនៅកាស៊ីណូ និងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ជនជាតិចិនចំនួន ៣នាក់

    BY soknita February 22, 2025
    ករណីផ្ទុះអាវុ-ធនៅកាស៊ីណូ និងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ជនជាតិចិនចំនួន ៣នាក់

    (ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ករណី ផ្ទុះអាវុធ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណានមួយកន្លែងក្នុងក្រុងព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ជនជាតិចិនបានចំនួន ៣នាក់។

    តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានោ្យដឹងថា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១០ និង ១៤នាទី មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

    ភ្លាមៗនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត ០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំនុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ០៣នាក់ ស្រី០១នាក់បន្ថែមទៀត។

    ករណីនេះបណ្ដាលអោយរងរបួសជនសង្ស័យ ០១នាក់ ជាជនជាតិចិន (រងរបួសផ្ទុះអាវុធ ដោយខ្លួនឯង) ត្រូវ ០១គ្រាប់ ចំភ្លៅខាងឆ្វេង កំពុងដេកសម្រាកនៅមន្ទីពេទ្យ ឯកជន។

    ចំពោះវត្ថុតាងមាន សំបកគ្រាប់ ចំនួន ២គ្រាប់ និងគ្រាប់ចំនួន ៤គ្រាប់ នៅកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិន ចំនួន ០៣នាក់ ស្រី ០១នាក់ និងរថយន្ត ០២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay