ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បញ្ជាក់ថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្មគេចពីសមត្ថកិច្ច

    BY soknita February 22, 2025
    ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បញ្ជាក់ថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្មគេចពីសមត្ថកិច្ច

    (ខេត្ដព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈគណនីផ្ទាល់ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន បានឱ្យដឹងថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្មគេចពីសមត្ថកិច្ច។

    យោងតាមការបង្ហោះរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩និង១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿនចូលតាមច្រកស្ថានីយភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាសទិសដៅទៅភ្នំពេញវិញដើម្បីគេចពីសមត្ថកិច្ច។

    កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅស្នាក់ការគោលដៅស្ទឹងហាវ K172 បានរៀបចំកម្លាំងឃាត់រថយន្តខាងលើ នៅចំណុច ច្រកចូលស្ថានីយ៍ស្ទឹងហាវ ប៉ុន្តែអ្នកបើកបរនៅតែមិនឈប់ និងបន្តដំណើរបើកបញ្ច្រាសរហូតទៅដល់ចំណុច K147+400 ដែលស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អ្នកបើកបរបានចុះឈប់រថយន្ត រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿន បានប្រគល់រថយន្តខាងលើឱ្យទៅកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តតាមនីតិវិធី៕

    ប្រភព៖ ផន រឹម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay