ខ្មែរណូត

ស្វែងរក

  • PR

    បុរី The FLORAទទួលបានប័ណ្ណសរសើរដល់ទៅ ៤ ពីក្រុមហ៊ុនវាយតម្លៃអចលទ្រព្យអន្តរជាតិ Property Guru

    BY Khmernote Media May 6, 2019
    បុរី The FLORAទទួលបានប័ណ្ណសរសើរដល់ទៅ ៤ ពីក្រុមហ៊ុនវាយតម្លៃអចលទ្រព្យអន្តរជាតិ Property Guru

    ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានេះផងដែរ បុរី The FLORA បានទទួលប័ណ្ណសរសើររហូតដល់ទៅ ៤ពីកម្មវិធីនេះផងដែរ ក្នុងនោះមានដូចជា៖ ប័ណ្ណសរសើរពីការអភិវឌ្ឃន៍លំនៅដ្ឋានល្អបំផុតនៅភ្នំពេញ ប័ណ្ណសរសើរពីការរចនាស្ថាបត្យកម្មល្អបំផុត ប័ណ្ណសរសើរពីការរចនាប្លង់ខាងក្នុងល្អបំផុត និងប័ណ្ណសរសើរពីការរចនាស្ថាបត្យកម្មទេសភាពល្អបំផុត។

    ការទទួលបានប័ណ្ណសរសើរទាំងនេះគឺដោយសារតែ មានការទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជន ដែលជាហេតុធ្វើអោយបុរី The FLORA ខិតខំអភិវឌ្ឍន៍គេហដ្ឋានដែរល្អស្អាត បំពេញការចង់បាន និងទំនុកចិត្តរបស់អតថិជន រហូតទទួលបានប័ណ្ណសរសើរពីក្រុមហ៊ុន Property Guru ដែលជាក្រុមហ៊ុនអចលទ្រព្យអន្តរជាតិ។ លើសពីនេះបុរី The FLORA ក៏មានបុគ្គលិកជំនាញៗផ្នែកអចលនទ្រព្យ ក៏ដូចជាគំនូសប្លង់ត្រូវបានគូសចេញដោយវស្វករជាតិ និងអន្តរជាតិ និងត្រូវបានទទួលស្គាល់ជាលក្ខណះអន្តរជាតិថែមទៀតផង។ លើសពីនេះទៀតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរីមានដូចជា សួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹក អាគារមង្គលការ ផ្សារទំនើប អាគារពាណិជ្ជកម្ម ក៏ជាមូលហេតុចម្បងផងដែរដែលជំរុញអោយ បុរី The FLORA ទទួលបានប័ណ្ណសរសើរពីការរចនាស្ថាបត្យកម្មទេសភាពល្អបំផុត។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay