បច្ចេកវិទ្យា

បែកធ្លាយមុខងារថ្មីៗ និងការកែប្រែមួយចំនួនរបស់ប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងបង្ហាញខ្លួនអមជាមួយនឹង iPhone XI

BY
autoadmin
May 7, 2019

នៅតិចជាងមួយខែទៀតប៉ុណ្ណោះ នឹងមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 13 ជាផ្លូវការហើយ។ ជាក់ស្តែងទីភ្នាក់ងារសារព័ត៌មាន Bloomberg ក៏បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលលម្អិតអំពីកំណែប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដែលវានឹងមកដល់ជាមួយនឹងទូរស័ព្ទ iPhone 11 ស៊េរីថ្មី។ មុខងារដូចជា៖ Dark mode, Animation, ល្បឿនប្រតិបត្តិការ របស់ iPhone ដែលមាន code-name ថា «Yukon» ក៏នឹងត្រូវគេរំពឹងថា នឹងមានមុខនៅខែកញ្ញានេះដូចគ្នា។

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ឧបករណ៍ iPhone និង iPad នឹងមានការកែប្រែច្រើនគួរសម ជាមួយនឹងមុខងារមួយចំនួនដែលធ្លាប់មានគម្រោងបញ្ចេញជាមួយនឹង iOS 12 ប៉ុន្តែបានបរាជ័យ។ អ្វីដែលសំខាន់គឺមុខងារ Dark Monde នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់វាតាមរយៈ Control Center ដោយផ្ទាល់ និងណែនាំចំណុចប្រទាក់ (interface) «ពណ៌ខ្មៅ និងពណ៌ប្រផេះចាស់» ដែលជួយឱ្យការប្រើប្រាស់នៅពេលងងឹត​​ (ពេលយប់) មានភាពប្រសើរឡើង។

វាក៏នឹងត្រូវបានចូលរួមដោយ Cleaner widget នៅខាងឆ្វេងដៃនៃ Home screen និង Animation ថ្មីមួយចំនួន ដែលរួមមានទាំងការបិទកម្មវិធីច្រើនក្នុងពេលតែមួយ និងការបើកដំណើរការ (Multitask) ។ សម្រាប់ម៉ូដែលចាស់ៗវានឹងជួយឱ្យដំណើរការលឿនជាងមុន ហើយចំពោះ iMessage, ក្តារចុច, Health, Screen Time និង Apple Books សុទ្ធតែត្រូវបានធ្វើឱ្យប្រសើរជាងមុន៕

អត្ថបទ៖ លីដា
ប្រភព៖ phonearena

Share This Post: