ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់

    BY Nisaiy KN March 2, 2025
    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់។

    តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖
    ១. វេជ្ជ.ឯកទេសសណ្ដំ និងប្រពោធនកម្ម …..១១នាក់
    ២. វេជ្ជ.ឯកទេសក្រពះ ពោះវៀន និងថ្លើម ….៤នាក់
    ៣. វេជ្ជ.ឯកទេសរោគស្ដ្រី ………………២នាក់
    ៤. គិលានុបដ្ឋាកជំនាញសណ្ដំ និងប្រពោធនកម្ម..១៨នាក់
    ៥. វេជ្ជ.ឯកទេស វះកាត់ប្រព័ន្ធរំលាយអាហារ ….២នាក់
    ៦. វេជ្ជ.ឯកទេសវេជ្ជសាស្ដ្រទូទៅ ………….៣នាក់
    ៧. គិលានុបដ្ឋាក ……………………១១នាក់។

    បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
    – មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា
    – សុខភាពល្អ និងកាយសម្បទាម៉ាំមួន
    – ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
    – អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ។

    បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំចូលបម្រើការងារ (CV&COVER letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ សំបុត្រកំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗមកដាក់នៅការិយាល័យរដ្ឋបាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅរហូតដល់ ថ្ងៃទី២១ ខេមីនា ឆ្នាំ២០២៥៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post: