បច្ចេកវិទ្យា

OnePlus 7 អាចនឹងមានរូបរាងស្រដៀងនឹង OnePlus 6T ដែរ

BY
Khmernote Media
May 7, 2019

ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការដាក់បង្ហាញ OnePlus 7 Series នឹងមកដល់ ហើយមនុស្សជាច្រើនក្របួចមាត់ជាងគេចាំមើលរូបរាងរបស់ OnePlus 7 Pro តែយើងក៏មិនអាចមើលរំលង OnePlus 7 ធម្មតាបានដែរ។ ដោយមានក្បាលឆកតំណក់ទឹក ស្កែនក្រយ៉ៅដៃលើអេក្រង់ កាមេរ៉ាក្រោយ២គ្រាប់ អេក្រង់ទំហំដដែល ធ្វើឲ្យអោយគេអាចសន្និដ្ឋានបានថា OnePlus 7 នឹងមានរូបរាងស្រដៀងទៅនឹង OnePlus 6T ដែរ និងអាចមានតម្លៃ ៥៤៩ដុល្លារ ដូចគ្នាផងដែរ ប៉ុន្តែទោះជាយ៉ាងណានេះមិនមែនជាព័ត៌មានផ្លូវការចេញពី OnePlus ឡើយ។

អ្វីដែល OnePlus 7 ខុសពី 6T នោះគឺកាមេរ៉ាក្រោយមានទំហំរហូតដល់ ៤៨មេហ្គាភិចសែល ប្រើប្រាស់ Sensor របស់ Sony ដូចគ្នានឹងកាមេរ៉ា OnePlus 7 Pro ដែរ។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ គឺ OnePlus 7 រត់ដោយបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm មាន RAM 6GB និង 8GB ព្រមទាំងមានអង្គផ្ទុកទិន្នន័យ 128GB និង 256GB ចំណែកឯកម្លាំងថ្មវិញគឺ 3,700mAh ដូចគ្នានឹង 6T ដែរ៕

អត្ថបទ៖ ឌី
ប្រភព៖ androidauthority

Share This Post: