ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥
BY Nisaiy KN
March 9, 2025
(សៀមរាប)៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥។

បានបន្ថែមផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ខណៈពិធីនេះបានធ្វើឡើងនៅទីតាំងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត៕





ប្រភព៖ ក្រសួងព័ត៌មាន