PR

ផ្អើលកោះនរា «ហ្រ្គីត» រៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ Greet Music festival

BY
Liny01
March 10, 2025

កាលពីថ្ងៃ ៨ ខែ មីនា កន្លងទៅនេះ ហ្រ្គីតបានប្រារព្ធព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ Greet Music festival ដែលប្រជុំដោយកំពូលតារាចំរៀង បវរកញ្ញា  តារាបង្ហាញម៉ូដ តារាភាពយន្ត និងសិល្ប: ករល្បីៗជាច្រើនរូប បានធ្វើអោយឆាកប្រគំន្រ្តី Greet Music Festival កាន់តែកក្រើក ជាមួយផ្ទាំងទស្សនីយ៍ភាពសំដែងដ៏អស្ចារ្យជាច្រើនលើវិទិកា មានទាំងការបង្ហាញម៉ូដប្រកបដោយភាពច្នៃប្រឌិត ដែលឌីសាញ ដោយលោក នីកូ តារាតំណាងស្រាបៀរហ្រ្គីត ការឌីសាញដ៏ទាក់ទាញ គឺឌីសាញពីសំបកកេះ និងសំបកកំប៉ុងស្រាបៀរហ្រ្គីត បង្កើតបានជាឌីសាញដ៏ប្លែកទាក់ទាញគួរអោយចាប់អារម្មណ៍។

នៅឳកាសនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ អ្នកឧកញ៉ា  សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប ក៏បានអញ្ជើញចូលរួមសាទរជាមួយសមិទ្ធិផលថ្មីរបស់ឆេមពានគ្រុប  ដែលរួមមាន ស្រាបៀរហ្រ្គីត Premium lager ភេសជ្ជ:ប៉ូវកម្លាំងដែលមានវីតាមីនពិសេស លុយទីន ជំនួយភ្នែក លើសពីនេះក៏មាន Greet premium black ថ្មី ដែលបានសម្ភោធជាផ្លូវការនៅលើឆាកប្រគំតន្រ្តី Greet Music festival ថែមទៀតផង។ កម្មវិធី Greet Music festival បានចាប់ផ្តើមតាំងពីម៉ោង២រសៀល ដោយមានការចូលរួមពីបងប្អូនរាប់ពាន់អ្នក មកទទួលយករង្វាន់ម ហាសាលពីស្រាបៀរហ្រ្គីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត រង្វាន់ធំ
ទឹកប្រាក់ $26,888 និងរង្វាន់ជាសាច់ប្រាក់ច្រើនពាន់រង្វាន់ទៀត សរុបជាទឹកប្រាក់ $66,888!

នេះជាការដូរទឹកប្រាក់ដ៏ច្រើនមហាសាល ដែលក្រុមហ៊ុនឆេមពានគ្រុប បានផ្តល់ជូនអតិថិជន ដើម្បីសាទរ នូវសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុនឆេមពានគ្រុបគឺស្រាបៀរហ្គ្រីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត ដែលទើបតែចាប់ផ្តើមលក់នៅលើទីផ្សារ ហើយទទួលបាននូវការគាំទ្រដ៏ច្រើនលើសលុបពីអតិថិជន ហេតុដូចនេះរង្វាន់ដ៏ច្រើនមហាសាលនេះគឺជាការតបស្នងទៅកាន់ការគាំទ្ររបស់អតិថិជននាពេលកន្លងមក  សូមបន្តគាំទ្រហ្រ្គីតនិងស្វែងរករង្វាន់ធំ $26,888 ដែលក្រុមហ៊ុនបានដាក់នៅលើទីផ្សារហើយ!

Share This Post: