ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Panasonic Cambodia រៀបចំកម្មវិធីប្រកួតផលិតវីឌីអូខ្លី Kid Witness News ឆ្នាំ២០២៥លំដាប់ថ្នាក់ជាតិបានដោយជោគជ័យ

    BY Nisaiy KN March 16, 2025
    ក្រុមហ៊ុន Panasonic Cambodia រៀបចំកម្មវិធីប្រកួតផលិតវីឌីអូខ្លី Kid Witness News ឆ្នាំ២០២៥លំដាប់ថ្នាក់ជាតិបានដោយជោគជ័យ

    ក្រុមហ៊ុន Panasonic Cambodia បានរៀបចំកម្មវិធីប្រកួតផលិតវីឌីអូខ្លី Kid Witness News ឆ្នាំ2025 លំដាប់ថ្នាក់ជាតិបានដោយជោគជ័យ កាលពីថ្ងៃទី១៤​ ខែមីនាកន្លងទៅ ហើយបានរកឃើញជ័យលាភីចំនួន២ក្រុម សម្រាប់ថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដែល​នឹងត្រូវតំណាងអោយ​ប្រទេសកម្ពុជា ទៅប្រកួតជាមួយនឹង​ប្រទេស​ចំនួន១៤ផ្សេងទៀតជុំវិញពិភពលោក។​

    នៅឆ្នាំនេះ​មាន​ការចូលរួមពីសិស្សចំនួន12ក្រុម មកពីសាលាល្បីៗចំនួន៣នៅប្រទេសកម្ពុជា គឺសាលាអន្តរជាតិ ប៊ែលធី សាលា Singapore Cambodia International Academy (SCIA) និង សាលាបញ្ញាសាស្រ្តអន្តរជាតិ(PSIS) ដែលបានបង្ហាញភាពច្នៃប្រឌិតរបស់ពួកគេ ដោយការផលិតខ្សែភាពយន្តខ្លីដែលនិយាយអំពីបញ្ហាសកលសំខាន់ៗ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។

    កម្មវិធី KWN មានគោលបំណងជួយអោយកុមារ បង្កើនភាពច្នៃប្រឌិត ការសហការជាក្រុម ព្រមទាំងប្រើប្រាស់ការថតវីឌីអូខ្លី​ ដើម្បីបង្ហាញពីខ្លួនឯង អភិវឌ្ឍជំនាញសំខាន់ៗ និងក្លាយជាពលរដ្ឋសកម្ម។

    បន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់យើងបានរកឃើញអ្នកឈ្នះចំនួនពីរក្រុមគឺជ័យលាភី ​គឺ​មក​ពី​សាលា​អន្តរជាតិ​បញ្ញាសាស្ត្រ (PSIS) សម្រាប់ក្រុមបឋមសិក្សា និង​សាលា​អន្តរជាតិ​ប៊ែលធី សម្រាប់ក្រុមមធ្យមសិក្សាដែលនឹងតំណាងអោយប្រទេសកម្ពុជានៅក្នុងកិច្ចប្រជុំកំពូល KWN Global Summit នៅខែតុលា ឆ្នាំ 2025 ដែលពួកគេនឹងចូលរួមជាមួយផលិតករភាពយន្តវ័យក្មេងមកពី 14 ប្រទេសជុំវិញពិភពលោក ដើម្បីប្រកួតប្រជែង និង ចែករំលែកវិឌីអូខ្លីដ៏មានអត្ថន័យរបស់ពួកគេ។

    នៅក្នុងកម្មវិធីនេះ លោក Hisakazu Maedaអគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia ជាបានមានប្រសាសន៍ថា “ការប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកសក្តានុពលកម្មវិធី KWN នៅកម្ពុជា។ វាគឺជាការបំផុសគំនិតអោយកុមារទាំងអស់គ្នាបញ្ចេញគំនិ​តច្នៃប្រឌិតរបស់ពួកគេតាមរយៈការផលិតភាពយន្ដ។ យើងនឹងនៅតែបន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ផលិតករ​ភាពយន្ត​ជំនាន់​ក្រោយ​របស់​កម្ពុជា។

    ការប្រលងភាពយន្តថ្នាក់ជាតិឆ្នាំ 2025 KWN គឺជាផ្នែកមួយដ៏សំខាន់នៃការយកចិត្តទុកដាក់របស់ Panasonic Cambodia ក្នុងការលើកទឹកចិត្តដល់ការច្នៃប្រឌិតរបស់យុវជន និងការយល់ដឹងជាសកល។ ជាមួយនឹងកម្មវិធីដូចជា KWN ក្រុមហ៊ុន Panasonic ជួយយុវជនឱ្យក្លាយជាអ្នកដឹកនាំដែលជម្រុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពិភពលោក។

    Share This Post: