ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអភិរក្ស «ឆ្នេរថ្មរៀង» និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ឱ្យទៅជាឆ្នេរសាធារណៈ

    BY Nisaiy KN March 23, 2025
    អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអភិរក្ស «ឆ្នេរថ្មរៀង» និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ឱ្យទៅជាឆ្នេរសាធារណៈ

    (ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យអភិរក្ស «ឆ្នេរថ្មរៀង» និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ឱ្យទៅជាឆ្នេរសាធារណៈ។

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាថែរក្សាការពារអភិរក្សឆ្នេរចំនួន២ ដែលរួមមាន៖ «ឆ្នេរថ្មរៀង» ស្ថិតនៅភូមិឬទ្ធី ១ ចាប់ពីព្រំប្រទល់កំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទុកជាឆ្នេរសាធារណៈ ខណៈដែលឆ្នេរទាំង២នេះ មានខ្សាច់សរ និងមានរុក្ខជាតិដុះចម្រុះតាមដៃព្រែក ដែលមានលក្ខណៈធម្មជាតិមិនមានការកែច្នៃ។

    ការណែនាំរបស់ថ្នាក់ដឹកនាំខេត្តខាងលើ បានធ្វើឡើងក្នុងឱកាសដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹង ហាវ នៅព្រឹកថ្ងៃសៅរទី២២ ខែមីនា ឆ្នាំ២០២៥នេះ។

    ជាមួយនឹហការណែនាំខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសរំលេចពីការការពារដើមឈើ និងឆ្នេរខ្សាច់ រួមទាំងរក្សាអនាម័យបរិស្ថាន ឱ្យកាន់តែល្អស្រស់បំព្រងផងដែរ។

    ឆ្លៀតនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យបងប្អូនអាជីវករប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ថែរក្សាអនាម័យឪ្យបានជាប់ជាប្រប្រចាំ ដើម្បីផ្តល់សោភ័ណភាពនិងទាក់ទាញភ្ញៀវមកកាន់តំបន់ទេសចរណ៍ បាកាន់តែច្រើននៅពេលខាងមុខ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: