ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះសិក្សាស្វែងយល់អំពីដំណើរការផលិតកម្មទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក

    BY Nisaiy KN March 30, 2025
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះសិក្សាស្វែងយល់អំពីដំណើរការផលិតកម្មទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន ដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះទស្សនកិច្ចសិក្សា។

    ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ចំនួន ៣រួមមាន៖ (1)-ក្រុមហ៊ុន DENSO (Cambodia) Co., Ltd. (ផលិតគ្រឿងបង្គុំរថយន្ត),២)-ក្រុមហ៊ុន SVI (AEC) Company Limited (ផលិតបរិក្ខារអេឡិចត្រូនិក), និង(៣)- ក្រុមហ៊ុន N.C.X. Co., Ltd. (ផលិតគ្រឿងបង្គុំ និងផ្គុំដំឡើងទោចក្រយានយន្ត)។

    ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងរោងចក្រដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ,ខ្សែច្រវ៉ាក់ផលិតកម្ម,បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមហ៊ុន ដើម្បីជាធាតុចូល សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

    ក្រុមហ៊ុនទាំងអស់បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងសម្របសម្រួលដល់ដំណើរការវិនិយោគកន្លងមក ទន្ទឹមបានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: