ខ្មែរណូត

ស្វែងរក

  • PR

    កម្មវិធី Super Data Race របស់ Cellcard បានមកដល់ខេត្តបាត់ដំបង

    BY Khmernote Media May 10, 2019
    កម្មវិធី Super Data Race របស់ Cellcard បានមកដល់ខេត្តបាត់ដំបង

    រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃសុក្រ ទី១០ ខែឧសភា) នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយរបស់កម្មវិធី Super Data Race។

    ក្រុមការងារ Cellcard បានទៅខេត្តបាត់ដំបង កាលពីសប្តាហ៍មុនដើម្បីធ្វើការជ្រើសរើសអ្នកចូលរួមប្រកួតក្នុងកម្មវិធីថ្ងៃនេះនៅម៉ោង៤រសៀល។ កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើងដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យទទួលបានភាពរីករាយជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនងរបស់Cellcard លើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេនៅប្រទេសកម្ពុជា។

    រង្វាន់ល្អៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកឈ្នះការប្រកួតមានដូចជា iPhone XS Max, iPad, Huawei Nova 3i, AirPods, និង MiFis។ អ្នកចូលរួមលេងទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសមួយបន្ទាប់ពីការប្រកួតលេងហ្គេមនេះ ដែលមានវត្តមានពី ឯកអគ្គរាជទូតសុឆន្ទៈ រេត ស៊ូហ្សាណា និង Tey ហើយក៏មានការចូលរួមសម្តែងពីភ្ញៀវកិត្តិយសនិង តារាNetIdols ដូចជា Chivit, Bunleng, Rainee Dara និង Seak។

    ក្រុមហ៊ុន Cellcard រំពឹងថា ការប្រកួតនៅខេត្តបាត់ដំបងនេះនឹងទទួលបានប្រជាប្រិយភាពជាងកម្មវិធីដែលទើបនឹងធ្វើរួចនៅក្រុងភ្នំពេញ អំឡុងពេលសង្រ្កានឆ្នាំថ្មី ដែលមានអ្នកចូលរួមជាង៤០០នាក់។

    លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា កម្មវិធី Super Data Race បានបង្ហាញពីទម្រង់ប្រជាប្រិយភាពសម្រាប់យុវជន និងជាវិធីសាស្ត្រល្អមួយក្នុងការលើកទឹកចិត្តពួកគេឱ្យរស់នៅក្នុងជីវិតទំនើបបែបឌីជីថល។

    លោកបានបន្តថា៖ «ក្រុមហ៊ុន Cellcard ពេញចិត្តក្នុងការផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍បន្ថែមដូចជាការពង្រឹងបទពិសោធន៍ និងការរុករកថ្មី។

    លោកបានឱ្យដឹងថា៖ «កម្មវិធី Data Race គឺជាកម្មវិធីហ្គេម ប៉ុន្តែមានមាតិកាបែបអប់រំដោយបញ្ចូលគ្នាជា «educatinment»។

    លោកបានបន្ថែម៖ «ដូចដែលពួកយើងកំពុងធ្វើដំណើរទៅមុខទៀតជាមួយបច្ចេកវិទ្យា AR និង VR ជូនយុវជនដោយផ្តល់បទពិសោធន៍បន្ថែមពី Cellcard ដែលពួកយើងកំពុងបង្កើនការទំនាក់ទំនងជាមួយសកម្មភាពសំខាន់នេះ»។

    កម្មវិធី Super Data Race អាចទាញយកបានឥឡូវនេះទាំងនៅលើ IOS និង Android Playstores។ អ្នកទាំងអស់គ្នាអាចចូលរួមការប្រកួតនៅខេត្តបាត់ដំបង ដោយគ្រាន់តែទាញយកកម្មវិធីនេះ ប្រមូលកាបូបពីកន្លែងចុះឈ្មោះ ហើយត្រៀមខ្លួនទៅប្រកួតនៅសាកលវិទ្យាល័យនៅម៉ោង៤រសៀល។

    អ្នកអាចតាមមើលសកម្មភាពប្រកួត និងភាពរីករាយនៅលើ Facebook page Cellcard Play៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay