ខ្មែរណូត

ស្វែងរក

  • PR

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកសម្ពោធដាក់ដំណើរការសាខាទី ១៣ ក្នុងតំបន់ដ៏មានសក្តានុពល ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន

    BY Naren April 5, 2025
    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកសម្ពោធដាក់ដំណើរការសាខាទី ១៣ ក្នុងតំបន់ដ៏មានសក្តានុពល ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន

    ភ្នំពេញ — ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៣ នៅក្នុងតំបន់ដ៏មានសក្តានុពល ហ្គ្រេនភ្នំពេញស៊ីធី (Grand Phnom Penh City) របស់ ជីប ម៉ុង លែន (Chip Mong Land) ដែលស្ថិតនៅភាគពាយព្យនៃរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី 05 ខែ មេសា ឆ្នាំ 2025 ។

    ពិធីបើកសម្ពោធផ្លូវការមួយនេះ គឺជាការបើកទ្វារស្វាគមន៍ដល់អតិថិជនដែលរស់នៅជុំវិញតំបន់ហ្គ្រេនភ្នំពេញ តំបន់សែនសុខ និង អ្នកធ្វើដំណើរទៅខេត្តដែលឆ្លងកាត់មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ។ នេះគឺជាការឈានជំហានទៅមុខមួយកម្រិតទៀតរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដើម្បីសម្រេចគោលដៅជាផ្សារទំនើប ដែលបង្កើតដោយកូនខ្មែរ 100% និងឈានមុខគេនៅកម្ពុជា ។

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ហ្គ្រេនភ្នំពេញ ទំហំ 533 ម៉ែត្រការ៉េ មានទំនិញច្រើនជាង ១ ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ស្រាបៀរ ស្រាក្រហមមកពីអ៊ឺរ៉ុប សំភារៈសិក្សា ក្នុងតម្លៃដ៏ល្អសមរម្យ និង ប្រូម៉ូសិនជាច្រើនរៀងរាល់ថ្ងៃ។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ហ្គ្រេនភ្នំពេញ នឹងផ្តល់ជូនបងប្អូនខ្មែរ នូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប ទាំងផលិតផលជាតិ និងផលិតផលនាំចូលពីច្រើនប្រទេសជុំវិញពិភពលោក ព្រមទាំងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។

    លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ឈរលើទស្សនវិស័យ «ខ្មែរ គាំទ្រផលិតផល ខ្មែរ» ជីប ម៉ុង មានមោទកភាពដែលផ្សារទំនើបសាងឡើងដោយស្នាដៃកូនខ្មែរនេះ ចូលរួមលើកស្ទួយផលិតផលធម្មជាតិក្នុងស្រុក ដោយយើងបញ្ជរទិញភោគផលកសិកម្មទាំងនោះពីចំការរបស់បងប្អូនកសិករខ្មែរផ្ទាល់។ គោលបំណងចម្បង គឺដើម្បីជាការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា និងជំរុញសក្តានុពលនៃផលិតផលធម្មជាតិនៅក្នុងស្រុក ជាពិសេស ផ្តល់ជាចរន្តចំណូលថេរមួយដល់កសិករទៅតាមបណ្តាខេត្ត។ ក្រុមហ៊ុន បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាផ្សារទំនើបដែលគ្រប់គ្រងដោយសហគ្រិនខ្មែរ 100% នេះនឹងក្លាយជាអ្វីដែលប្រជាជនកម្ពុជាយើង អាចមានមោទនភាព និងជឿជាក់ថា ខ្មែរក៏អាចធ្វើវាបានដែរ»។

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ហើយបច្ចុប្បន្នកំពុងដំណើរការហាងចំនួន 13 ជាមួយនឹងហាងជាច្រើនទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ។

    អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ហ្គ្រេនភ្នំពេញ តាមអាស័យដ្ឋានខាងក្រោម៖
    ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
    Google map: https://maps.app.goo.gl/gf4bJ6GZ2CTx7M2r9
    សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម:
    Facebook: https://www.facebook.com/ChipMongSupermarket
    Tiktok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
    Telegram: https://t.me/chipmongsupermarket

    Share This Post: