អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅផ្សារទំនើបអុីអនម៉ល (អុីអន៣) ចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅផ្សារទំនើបអុីអនម៉ល មានជ័យ (អ៉ីអន៣) ចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។

សូមជូនព័ត៌មានអំពីពេលវេលា និងទីតាំងផ្តល់សេវាមានដូចក្នុងសេចក្តីជូនដំណឹង៖
-ពេលវេលាផ្ដល់សេវា៖
ពីម៉ោង ៩ៈ០០ព្រឹក ដល់ម៉ោង ៤ៈ០០ល្ងាច -ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។
-ទីតាំងផ្ដល់សេវា៖
ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្ដល់សេវាលិខិតឆ្លងដែន ជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ (អ៊ីអន៣) មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ១២៣៥៣ (កូដប្រៃសណីយ៍)។
ទូរសព្ទ៖ ០៧៧ ៥១៧ ៧៧៦ (ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ)
០១១ ៥៨២ ២៧៧ (ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន)
ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ១២៧១ ឬ០១៧ ៨៩៨ ៩១៥៕


ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម