ខ្មែរណូត

ស្វែងរក

  • PR

    សមិទ្ធផលមុនឆ្លងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយ ១០ ឆ្នាំជាប់ៗគ្នា ពី MONDE SELECTION

    BY Naren April 9, 2025
    សមិទ្ធផលមុនឆ្លងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយ ១០ ឆ្នាំជាប់ៗគ្នា ពី MONDE SELECTION

    (ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។

    សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល GRAND GOLD បញ្ជាក់ពីគុណភាពស្តង់ដាល្អឥតខ្ចោះ ពីស្ថាប័នអន្តរជាតិ MONDE SELECTION ផងដែរ។

    នេះមិនមែនជាលើកទី ១ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពី MONDE SELECTION នោះទេ ដោយក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន ៤៥ គ្រឿង ដែលបញ្ជាក់ច្បាស់ពីគុណភាពខ្ពស់លើគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើឆាកអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការខិតខំពង្រឹងបច្ចេកទេសនៃសង្វាក់ផលិតកម្ម ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវិនិយោគលើការតម្លើងគ្រឿងចក្រទំនើបថ្មីចុងក្រោយពីអឺរ៉ុប ដើម្បីធានាបានថា គ្រប់ដំណក់នៃភេសជ្ជៈ ដែលផលិតចេញមក គឺត្រឹមត្រូវបានស្ដង់ដារកំណត់ និងមានគុណភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រធំលើមហោស្រពសិល្បៈបុណ្យភូមិ អង្គរសង្រ្កាន្ត សង្រ្កាន្តនៅតាមខេត្ត-ក្រុង និងតាមសាលានានាពាសពេញប្រទេស ក៏ដូចជាមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។

    ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!

    Share This Post: