គ្រាន់តែ OnePlus 7 Pro បង្ហាញខ្លួនភ្លាម Xiaomi បង្ហោះសារចំអកឲ្យភ្លែតតែម្តង
- May 16, 2019
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ថ្មីនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន គឺក្រុមហ៊ុន OnePlus បានធ្វើការដាក់បង្ហាញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួន OnePlus 7 និង OnePlus 7 Pro ដែលស្មាតហ្វូននេះសុទ្ធតែបំពាក់បច្ចេកវិទ្យាកំពូលៗដូចជា ប្រើបន្ទះឈីប Snapdragon 855, អេក្រង់ Fluid AMOLED ពេញលាតដល់គែម ទំហំ 6.67 អ៊ីញ ជាមួយល្បឿន Refresh Rate 90Hz និងបច្ចេកវិទ្យា HDR 10+ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ 7 Pro ប្រើប្រព័ន្ធសំលេង stereo speakers ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos ថែមទៀតផង រីឯកាមេរ៉ាវិញ ត្រូវបានបំពាក់ចំនួន៣គ្រាប់ ដែលមានមុខងារផ្សេងគ្នា និងមានកម្លាំងថ្ម 4,000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Warp Charge 30W។

កម្លាំងម៉ាស៊ីន អាចចាត់ទុកបានថា ជាស្មាតហ្វូនពិឃាត (Flagship Killer) បានហើយសម្រាប់ពេលបច្ចុប្បន្ននេះ ប៉ុន្តែក្រោយតែឃើញកម្លាំងម៉ាស៊ីនរបស់ OnePlus 7 Pro ភ្លាម ខាង Xiaomi បែបចំអកឲ្យ OnePlus ភ្លែតតែម្តង ដោយអនុប្រធានក្រុមហ៊ុនន Xiaomi លោក Manu Jain បានបង្ហោះសារនៅលើ Twitter ថា “អបអរសាទរ ក្រុមការងារ OnePlus សម្រាប់ Flagship Killer ថ្មី។ ស្មាតហ្វូនពិឃាតជំនាន់ទី២ (Flagship Killer 2.0) នឹងមកដល់ឆាប់នេះហើយ”។ រងចាំមើលទាំងអស់គ្នាថា តើស្មាតហ្វូនពិឃាតជំនាន់ទី២ របស់ Xiaomi មានរូបរាងយ៉ាងណា ហើយសាហាវបែបណា ទើបហ៊ានចំអកឲ្យ OnePlus បែបនេះ?
អត្ថបទ៖ ឌី
ប្រភព៖ phonearena
- Share This Post:







