PR

សង្ក្រាន្តបាត់ដំបងទើបតែចប់ GANZBERG នឹងមានព្រឹត្តិការណ៍ 2ផ្ទួនៗបន្ថែមទៀតនៅខេត្តបាត់ដំបង

BY
Liny01
April 23, 2025

ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតនៅចុងខែមេសានេះ នោះ គឺកម្មវីធី GANZBERG Lacima Tour Concert លើសពីនេះព្រឹត្តិកាណ៍ GANZBERG ប៉ះកំប៉ុង ឈ្នះឡាន។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី 26 ខែមេសា ឆ្នាំ2025។

GANZBERG Lacima Tour Concert នឹងនាំមកជាមួយបទពិសោធន៍ថ្មីនៃការប្រគំន្ត្រីដ៏អស្ចារ្យដែលមិនធ្លាប់មាន ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងពេញនិយមជាច្រើនក្នុងប្រទេសដូចជា ក្រុម Lacima Cartel, លោក វុទ្ធា, ម្ចាស់ពាន Rapper Fighter OG Golden, ម្ចាស់បទ ក្រមុំបងអើយ លោក ទេព ពិសិដ្ឋ និង Jady ដែលនឹងមកសម្តែងលើឆាកតន្រ្តី GANZBERG ដ៍ធំអស្ចារ្យ ។ តស់! ធីមពួកម៉ាកល្អ ត្រៀមចង្កេះ បំពង់ក ស្រែកហោ! លោតរាំតាមចង្វាក់ភ្លេងជាមួយ IDOL របស់បងប្អូន អោយណាណីម្តង។

លើសពីនេះទៅទៀត GANZBERG ក៏បានរៀបចំកម្មវិធីបែបប្រកួតប្រជែងនោះ គឺកម្មវិធី GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបង ជ័យលាភីលេខ១ និងទទួលបានម៉ូតូធំ YAMAHA Fz ១គ្រឿង លេខ២ ទទួលបានប្រាក់សុទ្ធ ១,០០០ ដុល្លារ លេខ ៣ ទទួលបានប្រាក់សុទ្ធ ៥០០ ដុល្លារ លេខ ៤ ទទួលបានប្រាក់សុទ្ធ ៣០០ ដុល្លារ និង លេខ៥ ទទួលបានប្រាក់សុទ្ធ ១៥០ ដុល្លារ ហើយនិងមានឪកាសទៅប្រកួតដណ្តើមឡានថ្មីខ្លាញ់គោ Mazda eZ6 2025 នៅរាជធានីភ្នំពេញ។

ចំពោះការដាក់ពាក្យចូលរួមប្រកួត និងយកពាក្យប្រកួតសូមទៅទីតាំងផ្ទាល់នៅ វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ១១ ថ្ងៃត្រង់ និង ពេលរសៀល ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៥ ល្ងាច និង ទំនាក់ទំនងសួរព័ត៏មានបន្ថែម 012 510 577/096 66 54 168/071 71 555 97

Share This Post: