ករណីហិ-ង្សាគប់គ្នាទៅវិញទៅមក នៅខណ្ឌប្ញស្សីកែវ ភាគីទាំងពីរសំណូមពរសមត្ថកិច្ចមិនប្តឹងផ្តល់គ្នាឡើយ
- BY
- soknita
- April 28, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីហិង្សាគប់គ្នាទៅវិញទៅមក នៅខណ្ឌប្ញស្សីកែវ ភាគីទាំងពីរសំណូមពរសមត្ថកិច្ចមិនប្តឹងផ្តល់គ្នាឡើយ។

តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះករណីហិង្សាកើតឡើងនៅខណ្ឌប្ញស្សីកែវ ដែលប្រើកៅអីជ័រ ដុំឈើ និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០០ និង ១០នាទី នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ភាគីទី១៖
-ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-ឈ្មោះ គង់ លក្ខិ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-ឈ្មោះ គុជ លាងស៊ីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ភាគីទី២៖
-ឈ្មោះ ហាប់ ដារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-ឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-ឈ្មោះ វ៉ា យុ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ដោយដំណើររឿងហេតុកើតឡើងពី ភាគីទី១ និង ភាគីទី២ បានអង្គុយផឹកស៊ីនៅមុខបន្ទប់ជួលរៀងៗខ្លួន បន្ទាប់មកឈ្មោះ គុជ លាងស៊ីម បានរៀបចំបិទហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែមានឈ្មោះ អ៊ីម ភេទប្រុស អាយុ ២២ឆ្នាំ ដែលបានអង្គុយផឹកស៊ីជាមួយខាងភាគីទី២ បានសួរនាំតម្លៃអាវ ភ្លាមនោះឈ្មោះ ហាប់ ដារ៉ា បានកេះឈ្មោះ អ៊ីម ដោយក្រវីក្បាលមិនឱ្យទិញអាវ ក៏កើតជាទំនាស់ពាក្យសម្តីគ្នា។
បន្ទាប់មកភាគីទាំងសងខាងបានអង្គុយផឹករៀងៗខ្លួន និងចាក់ចម្រៀងឌឺដងគ្នា និយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់កើតជាជម្លោះឈ្លោះប្រកែកគ្នា និងបានយកកៅអី ដុំឈើ មួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក តែមិនបណ្តាលឱ្យមានអ្នកណារងរបួសធ្ងន់ធ្ងរនោះទេ បន្ទាប់មកកម្លាំងសមត្ថកិច្ចល្បាតបានចុះទៅដល់កន្លែងកើតហេតុអន្តរាគមន៍ ហើយបានហៅភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសួរនាំ ជាលទ្ធផលដោយភាគីទាំងពីរ មានភាពយល់យោគគ្នា ជាអ្នកជិតខាងនឹងគ្នា បានសំណូមពរសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ដោយយោងភាគីទាំងពីរសម្របសម្រួលហើយហិង្សានោះក៏មិនបង្កឱ្យភាគីណាមួយរងរបួសធ្ងន់ធ្ងរនោះទេ សមត្ថកិច្ចសុំគោលការណ៍ថ្នាក់លើហើយបានឱ្យធ្វើកិច្ចសន្យានិងអប់រំឱ្យបញ្ឈប់បញ្ហាហិង្សា ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






