ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    សន្សំលុយទុកឲ្យហើយទៅ! Galaxy Note 10 នៅឆ្នាំនេះមានរហូតដល់៦ពណ៌ឲ្យជ្រើសរើសឯណោះ

    BY Khmernote Media May 20, 2019
    សន្សំលុយទុកឲ្យហើយទៅ! Galaxy Note 10 នៅឆ្នាំនេះមានរហូតដល់៦ពណ៌ឲ្យជ្រើសរើសឯណោះ

    ទូរស័ព្ទ Samsung Galaxy Note 10 នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយនឹងទូរស័ព្ទម៉ាកល្បីៗផ្សេងទៀតនៅជុំវិញពិភពលោក។ ជាទូទៅទូរស័ព្ទ Samsung ស្ទើរតែគ្រប់ម៉ូឌែលត្រូវបានបង្កើតឡើងដោយមានជម្រើសជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនគ្រប់ប្រភេទនៅជុំវិញពិភពលោក។ ចំពោះ Samsung  Galaxy Note 10 វិញ ក៏មិនខុសពីទូរស័ព្ទ Samsung ស៊េរីមុនៗដែរ ដោយទូរស័ព្ទម៉ូឌែលនេះត្រូវបានគេរាយការណ៍ថា នឹងត្រូវបង្កើតឡើងដោយមាន ៦ពណ៌ផ្សេងគ្នាដូចជា ពណ៌ខ្មៅ ស ក្រហម ផ្កាឈូក ប្រាក់ និងខៀវ។

    សូមបញ្ជាក់ថា Samsung  Galaxy Note 10 ត្រូវបានគេរំពឹងថា នឹងមាន២ម៉ូដែល គឺ Note 10 ធម្មតា និង Note 10 Pro ដែល Note 10 ធម្មតាមានអេក្រង់ទំហំ 6.3 អ៉ីញ និងម៉ូដែល Pro មានទំហំរហូតដល់ 6.7 អ៉ីញ។ Note 10 ទាំង២ម៉ូដែលនេះនឹងរត់លើបន្ទះឈីប Snapdragon 855 មាន RAM 8GB អង្គផ្ទុកទិន្នន័យ 128GB និងឡើងធំបំផុតរហូតដល់ RAM 12GB អង្គផ្ទុកទិន្នន័យ 1TB ឯណោះ។

    Galaxy Note 10 អាចនឹងបំពាក់កាមេរ៉ាក្រោយរហូតដល់៤គ្រាប់ឯណោះ ដែលមួយជាប្រភេទថតប្លង់ទូលាយធម្មតា ទី២ជាប្រភេទ Telephoto x2 zomm ទី៣ជាប្រភេទថតប្លង់ ultra wide angle និងទី៤ជាប្រភេទ Time of Flight សម្រាប់ជំនួយកម្រិលព្រិលផ្ទៃខាងក្រោយ។ សម្រាប់ម៉ូដែល Note 10 Pro នឹងមានបំពាក់បច្ចេកវិទ្យា 5G ផងដែរ ចំណែកឯកម្លាំងថ្មវិញមានរហូតដល់ 4,500mAh ឯណោះ

    អត្ថបទ៖ ភក្តី

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay