បច្ចេកវិទ្យា

Galaxy S9 ចេញមិនទាន់បានមួយខែផង ឥឡូវលេចលឺពី Galaxy S10 ទៀតហើយ! ម្ដងនេះ រឹតតែអស្ចារ្យ…

BY
Khmernote Media
March 17, 2018

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយរបស់ប្រទេសកូរ៉េដែលមានឈ្មោះថា Samsung ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងស្មាតហ្វូនកំពូលរបស់ខ្លួន Galaxy S9 កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។ ដោយឡែក ស្របពេលជាមួយនឹងការប្រកាសនេះ Samsung ក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍អ្នកបន្ដវេណរបស់ស្មាតហ្វូនត្រកូល S នេះទៀតហើយ។

យោងតាមគេហទំព័រសារពត៌មានមួយរបស់ប្រទេសកូរ៉េ ដែលមានឈ្មោះថា The Bell បានលើកឡើងថា ក្រុមហ៊ុន Samsung បាននឹងកំពុងអភិវឌ្ឍន៍លើបច្ចេកវិទ្យា Face ID ថ្មីសម្រាប់កំពូលស្មាតហ្វូន Galaxy S10។ លើសពីនេះទៅទៀត sensor កាមេរ៉ា 3D ថ្មីក៏នឹងត្រូវបានបំពាក់លើត្រកូល S នេះដែរ។

ស្របពេលជាមួយនឹង Galaxy S9 និង S9 Plus មានភ្ជាប់មកជាមួយនឹងមុខងារ Facial recognition ដែរ ប៉ុន្ដែវាអាចចាប់យកបានត្រឹមកម្រឹត 2D ប៉ុណ្ណោះ ពោលគឺលុះត្រាតែប្រភេទ 3D ដូច iPhone X ទើបអាចធ្វើការបានល្អ និងសុវត្ថិភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា កាលពីអតីតកាល មតិជាច្រើនបានលើកឡើងថា ការប្រើប្រាស់មុខដើម្បីដោះសោរ រឺការពារសុវត្ថិភាពស្មាតហ្វូន គឺមិនផ្ដល់ផលល្អឡើយ ពោលគឺវាអាចប្រឈមនឹងគ្រោះថ្នាក់ រឺ Hack ដោយងាយស្រួល។ ផ្ទុយទៅវិញ សម្រាប់មុខងារ Face ID របស់ក្រុមហ៊ុន Apple គឺពិតជាមិនធម្មតាឡើយ អាចនិយាយបានថាមុខងារនេះការពារសុវត្ថិភាពបានខ្ពស់ និងសូម្បីតែកូនភ្លោះដែលមានមុខស្ទើរដូចគ្នាមួយរយភាគរយក៏មិនអាចបន្លំមុខងារនេះបានឡើយ។

Fu

ប្រភព៖ idropnews

Share This Post: