ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ម៉ាន់ វណ្ណដា តារារ៉េបដ៏ល្បីឈ្មោះ បរិច្ចាគ ១០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    BY Liny01 May 20, 2025
    លោក ម៉ាន់ វណ្ណដា តារារ៉េបដ៏ល្បីឈ្មោះ បរិច្ចាគ ១០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    ក្នុងឱកាសនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា លោក ម៉ាន់ វណ្ណដា តារាចម្រៀងដ៏ល្បីនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០ លានរៀល ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា រាប់លាននាក់ ដោយមិនគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។

    ជាមួយគ្នានេះដែរ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

    សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
    សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

    ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

    Share This Post: