ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ

    BY soknita May 23, 2025
    ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
    រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូនដសាធារណៈជនឱ្យដឹងថា៖ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖

    – កំណត់យកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។

    – កំណត់យកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay