ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បើចិនខ្ទប់មិនឲ្យលក់ផលិតផលអាមេរិកវិញ Apple នឹងខាតធ្ងន់ដល់រាប់ម៉ឺនលានដុល្លារឯណោះ

    BY autoadmin May 23, 2019
    បើចិនខ្ទប់មិនឲ្យលក់ផលិតផលអាមេរិកវិញ Apple នឹងខាតធ្ងន់ដល់រាប់ម៉ឺនលានដុល្លារឯណោះ

    យោងតាមក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs បានឱ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ចុះជិត ៣០% ប្រសិនបើប្រទេសចិន ពិតជាសម្រេចដាក់ការហាមឃាត់លើផលិតផលរបស់ក្រុមហ៊ុនមួយនេះ។ បើគិតជាប្រាក់ដុល្លារគឺស្មើនឹងបាត់បង់ប្រាក់ចំណូលសុទ្ធជាង ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Goldman Sachs លោក Rod Hall បានឱ្យដឹងថា ប្រទេសចិនតំណាងឱ្យ ១៧% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ប៉ុន្តែ ២៩% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន គឺបានមកដោយសារផលិតផលដែលចំណេញច្រើន ដែលលក់នៅទីនោះ។

    Goldman Sachs សន្មតថា ក្រុមហ៊ុន Apple មានប្រាក់ចំណូលសរុប ៤៥% (gross margin) ទៅលើផលិតផលទាំងអស់របស់ខ្លួន (product mix)។ យ៉ាងណាមិញរបាយការណ៍កាលពីថ្ងៃពុធនេះ បានធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងរវាងអាមេរិក និងចិន។ ចំណែកកាលពីដើមខែនេះ លោកប្រធានាធិបតី Donald Trump បានដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ២០០ពាន់លានដុល្លារ បន្ទាប់ពីបរាជ័យក្នុងការចរចាពាណិជ្ជកម្មឱ្យឈានដល់កិច្ចព្រមព្រៀងមួយ។ លើសពីនេះទៀតលោក Trump បាននិយាយថា នឹងអាចដំឡើងពន្ធលើទំនិញបន្ថែមចំនួន ៣២៥ពាន់លានដុល្លារ ប្រសិនបើមិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយជាមួយចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: