ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»
BY soknita
May 26, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្តល់នូវគោរមងារនេះ ដោយព្រះមហាក្សត្រទ្រង់យល់ថា លោក ហោ ណាំហុង មានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្ក ការងារ និង គោរពព្រះពុទ្ធសាសនា ចូលរួមការពារ និរន្តរភាពរាជានិយមនៃកម្ពុជា៕


ប្រភព៖ ឯកសារមន្ត្រីសាធារណៈ